Collector
នគរបាលខេត្តកំពតខ្លួនមន្ត្រីនគរបាលម្នាក់ ដែលយកកែវគប់មកលេីពលរដ្ឋបែកក្បាល | Collector
នគរបាលខេត្តកំពតខ្លួនមន្ត្រីនគរបាលម្នាក់ ដែលយកកែវគប់មកលេីពលរដ្ឋបែកក្បាល
Nokorwat News

នគរបាលខេត្តកំពតខ្លួនមន្ត្រីនគរបាលម្នាក់ ដែលយកកែវគប់មកលេីពលរដ្ឋបែកក្បាល

ខេត្តកំពត÷គ្រាន់តែកែវស្រាអត់ទឹកកកសោះ មន្ត្រីនគរបាលម្នាក់យកកែវស្រា គប់ស្ត្រីជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីម្នាក់ បែកក្បាលនិងចំក្រោមភ្នែក ពេលនេះស្នងការ​ខេត្តកំពត​ បញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង ទោះជាជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្ដឹងក៏ដោយ ។ រឿងហួសចិត្តមួយកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បំរើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ ។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានមកចាប់ទឹកកកសុីឈ្នួលក្នុងកម្មពិធីមួយស្ថិតនៅបុរីកុសល្យមុីរៀលអុីស្ទេត ឯ.ក ដែលមហាជនស្គាល់ថា ម្ចាស់បុរីជារបស់ឪពុក ម្ដាយជនបង្កតែម្ដង ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅពេលជិតចប់កម្មពិធីទៅហើយ ស្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួន អស់ទឹកកក ហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខតែម្ដង បណ្ដាលរបួសបែកក្បាលហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង សំណាងល្អដែលមិនត្រូវភ្នែក ទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ប្រភពបន្តទៀតថា ជុំវិញរឿងនេះ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួល ឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿង ...

Go to News Site