Collector
អតីតប្រធានជលផលក្រុងសំពៅពូន បើករថយន្ត PRADO លឿនបុកកន្ទុយរថយន្តធំ រងរបួសធ្ងន់កៀបជាប់ក្នុងរថយន្ត ឯតៃកុងរថយន្តធំបើករត់គេចបាត់ | Collector
អតីតប្រធានជលផលក្រុងសំពៅពូន បើករថយន្ត PRADO លឿនបុកកន្ទុយរថយន្តធំ រងរបួសធ្ងន់កៀបជាប់ក្នុងរថយន្ត ឯតៃកុងរថយន្តធំបើករត់គេចបាត់
Nokorwat News

អតីតប្រធានជលផលក្រុងសំពៅពូន បើករថយន្ត PRADO លឿនបុកកន្ទុយរថយន្តធំ រងរបួសធ្ងន់កៀបជាប់ក្នុងរថយន្ត ឯតៃកុងរថយន្តធំបើករត់គេចបាត់

ខេត្តកណ្តាល÷បុរសវ័យចំណាស់ម្នាក់ជាមន្ត្រីចូល និវត្តន៍ បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងកៀបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចជួយគាស់ទ្វារសង្គ្រោះភ្លាមៗ ក្រោយពីគាត់បានបើករថយន្តម៉ាក PRADO ក្នុងល្បឿនលឿនទៅបុកកន្ទុយរថយន្តធំ១គ្រឿងយ៉ាងពេញទំហឹង រួចរថយន្តធំនោះក៏បានបើករត់គេចបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង០៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទៀន ស៊ឹមម្លី ភេទ ប្រុស អាយុ ៦៨ឆ្នាំអតីតប្រធានផ្នែករដ្ឋបាលជលផលក្រុងសំពៅពូនដែលបានចូលនិវត្តន៍ និងមានទីលំនៅក្បែរកន្លែងកើតហេតុ។ មុនពេលកើត ហេតុ ជនរងគ្រោះបានបើកបររថយន្តម៉ាក PRADO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2M-5994 ក្នុងទិសដៅពីលិចទៅកើត (តាខ្មៅទៅទួលក្រសាំង) លុះមកដល់ចំណុចខាងលើក៏បានជ្រុលទៅបុកជាមួយរថយន្តធំ១គ្រឿងមិនស្គាល់ម៉ាក ដែលនៅខាងមុខបណ្ដាលឲ្យរថយន្ត PRADO ផ្ទុះពោងសុវត្ថិភាពទាំងពីរ និងខូចខាតកម្ទេចផ្នែកខាងមុខស្ទើរស្រុងដូចដែកអេតចាយ។ លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍គាស់ទ្វាររថយន្តទាញយកជនរងគ្រោះចេញមកក្រៅ និងបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ។ ចំណែករថយន្តធំដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលមុនពេលសមត្ថកិច្ចទៅដល់។ ...

Go to News Site