RFI ខេមរភាសា
ក្រសួងបរិស្ថានកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦បានរកឃើញមានការបំពុលទឹកព្រែកត្រែង ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ការបំពុលទឹកនេះបានបណ្តាលឱ្យត្រីងាប់ និងធ្វើឱ្យទឹកក្នុងព្រែកត្រែងមានក្លិនស្អុយ ខណៈទីតាំងដែលពុលស្ថិតនៅចម្ងាយ ៦០០ ម៉ែត្រពីរោងចក្រចំនួន ២។ គេមិនទាន់ដឹងថាតើការបំពុលទឹកនេះកើតចេញពីប្រភពណាឱ្យប្រាកដនៅឡើយទេ។ តែអ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា មន្ត្រីជំនាញកំពុងស្រាវជ្រាវលើករណីនេះបន្តទៀត។
Go to News Site