Collector
លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការសិក្សាលើប្រធានបទពិសេសលើកទី១៩ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន | Collector
លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការសិក្សាលើប្រធានបទពិសេសលើកទី១៩ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
Nokorwat News

លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការសិក្សាលើប្រធានបទពិសេសលើកទី១៩ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

អន្តរជាតិ ៖ កាលពីថ្ងៃទី២០ ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំកិច្ចប្រជុំស្តីពីការសិក្សាលើប្រធានបទពិសេសលើកទី១៩ ក្រោមប្រធានបទ“រៀបផែនការស្តីពីសន្តិសុខថាមពលនិងការឡើងថា្នក់ទៅជាបៃតងនិងកាបូនទាប ពន្លឿនឱ្យការកសាងប្រព័ន្ធថាមពលថ្មី”  ។  លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសង្កត់ធ្ងន់នៅពេលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការសិក្សាថា ត្រូវរៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការនៃមជ្ឈិមបក្ស Xi Jinping ស្តីពីការកសាងប្រទេសខ្លាំងក្លាលើវិស័យថាមពល ក៏ដូចជាការសម្រេចចិត្តនិងការរៀបចំចាត់ចែងពាក់ព័ន្ធរបស់មជ្ឈិមបក្ស ព្រមទាំងអនុវត្តជាក់ស្តែងនូវយុទ្ធសាស្ត្រថ្មីស្តីពីសន្តិសុខថាមពល ជំរុញការកែលម្អរចនាសម្ព័ន្ធថាមពល ធ្វើឱ្យស៊ីជម្រៅនូវការកែទម្រង់ប្រព័ន្ធនិងរបបថាមពល ដើម្បីផ្តល់ការគាំទ្រខាងថាមពលដ៏រឹងមាំ សម្រាប់ការធ្វើបរិវត្តបៃតងដោយគ្រប់ជ្រុងជ្រោយនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕ ប្រភព ៖ (CCFR)

Go to News Site