Collector
អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ | Collector
អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ
RFI ខេមរភាសា

អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ

ការដាំស្ដារព្រៃលិចទឹកឡើងវិញលើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ នៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ ដើម្បីពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះ នៅតំបន់ដីសើមនៃបឹងទន្លេសាប។ តែប្រជានេសាទសហគមន៍អូរតាប្រុកបានមើលឃើញថា ការស្ដារព្រៃលិចទឹកមិនងាយស្រួលទេ ហើយលទ្ធផលក៏មិនដូចការរំពឹងទុកដែរ។ កូនឈើដាំថ្មីៗ ងាយងាប់ច្រើនជាងរស់ ក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំជាដើម៕

Go to News Site