Collector
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាត់ទុកការផ្សាយ WSJ ប្រើពាក្យ “Scambodia” គឺមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ | Collector
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាត់ទុកការផ្សាយ WSJ ប្រើពាក្យ “Scambodia” គឺមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ
Nokorwat News

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាត់ទុកការផ្សាយ WSJ ប្រើពាក្យ “Scambodia” គឺមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសារសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសារព័ត៌មានដែលមានឈ្មោះបោះសំឡេងដូចជា Wall Street Journal តែបែរជាផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យមានខ្លឹមសារម៉ាក់ងាយមកលើកម្ពុជា ក្នុងអត្ថបទរបស់ខ្លួន។ ទង្វើលនេះ គឺបានបង្ហាញពីការធ្លាក់ចុះនៃគុណភាពការងារវិជ្ជាជីវៈ និង ការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ Wall Street Journal និងជាទង្វើខ្វះការទទួលខុសត្រូវ មិនសាកសមជាសារព័ត៌មានស្តង់ដាអន្តរជាតិ ហើយក្រសួងព័ត៌មានបានរៀបចំផ្ញើលិខិតដាក់ទៅ «និពន្ធនាយក និងអ្នកគ្រប់គ្រង» Wall Street Journal ដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារនិង ធ្វើការកែតម្រូវ។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាព ដោយភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មរបស់សកលលោក គឺមានចេតនាធ្វើឱ្យមានការរើសអើងចំពោះប្រទេសនោះ។ ឈ្មោះប្រទេស គឺជាអត្តសញ្ញាណ និង ជាមោទនភាពរបស់ប្រជាជាតិ ហើយការប្រើប្រាស់សំណេរបែបនេះជាការប្រមាថដល់កិត្តិយសជាតិរបស់ប្រជាជនកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិ។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ឈ្មោះប្រទេស ឬពលរដ្ឋនៃប្រទេសមួយមិនត្រូវក្លាយជាកម្មវត្ថុនៃភាពរងគ្រោះដោយសារអំពើឧក្រិដ្ឋកម្មដែលជាបញ្ហាសកលលោកឡើយ និង រឹតតែមិនត្រូវក្លាយជាកម្មវត្ថុនៃសំណេរសារព័ត៌មានដែលខ្វះភាពចាស់ទុំឡើយ ពោលគឺការសរសេរដែលប្រើអារម្មណ៍ ជាមួយការប្រើពាក្យបង្អាប់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ជាជាងការវិភាគដល់ឫសគល់នៃបញ្ហា ដែលវាជាទង្វើខ្វះវិជ្ជាជីវៈ។ ...

Go to News Site