Nokorwat News
ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍ នាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូលមានជាង ១០ម៉ឺននាក់ ជនបរទេសជាង ៣៤០០០នាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិធ្វើដំណើរចូល មានប្រមាណជាង ៥ម៉ឺននាក់ ជនបរទេសជាង ៣ម៉ឺននាក់ ខណៈទេសចរអន្តរជាតិបង្ហាញក្ដីរីករាយដែលបានចូលរួមលេងកម្សាន្ត។ មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានអ្នកដំណើរអន្តរជាតិធ្វើដំណើរចេញចូលជាង១០ម៉ឺននាក់ ហើយសម្រាប់អាណិកជនខ្មែរ និងបរទេស ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ ថ្លែងបទពិសោធន៍ដើរកម្សាន្តសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ធ្វើឲ្យគេចង់មកលេងបុណ្យចូលឆ្នាំខ្មែរម្តងទៀតនៅឆ្នាំក្រោយៗទៀត។ អណិកជនខ្មែរ និងបរទេស បានរៀបរាប់ថា នៅក្នុងដំណើរការកម្សាន្តទេសចរណ៍ និងមកលេងស្រុកកំណើតគ្រួសារបងប្អូនសាច់ញាតិ ចំពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងឆ្នាំនេះ គឺគេបានដើរកម្សាន្តតាមគោលដៅទេសចរណ៍ជាច្រើនកន្លែងមានបង្កើតកម្មវិធីកម្សាន្តសប្បាយសាទរឆ្នាំថ្មី និងបានមើលឃើញប្រជាពលរដ្ឋកម្ពុជា តាំងពីរាជធានី រហូតដល់ទីជនបទដាច់ស្រយ៉ាលនានា បានសង់តុបតែងផ្ទះស្អាតៗ ពលរដ្ឋនាំគ្នាធ្វើបុណ្យទាន លេងល្បែងកម្សាន្តបែបប្រពៃណី ប្រកបដោយភាពទាក់ទាញបំផុត និង បង្ហាញអត្តសញ្ញាណវប្បធម៌ កម្រិតជីវភាពពលរដ្ឋមានភាពល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព សុវត្ថិភាព ...
Go to News Site