Nokorwat News
ភ្នំពេញ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថាគម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមេសានេះ។ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បន្យថា ៖ អ្វីដែលគម្រោងសម្រេចបានរួមមាន៖ ១/-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ២/-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% ៣/-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨% • ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម • ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម ៤/-បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤% • តភ្ជាប់ សម្រេចបាន ៥០% • ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ...
Go to News Site