Collector
ឥណ្ឌានិងកូរ៉េខាងត្បូង មានមហិច្ឆតាបង្កើនទំហំដោះដូរពាណិជ្ជកម្មឲ្យបានទ្វេដង នៅឆ្នាំ២០៣០ | Collector
ឥណ្ឌានិងកូរ៉េខាងត្បូង មានមហិច្ឆតាបង្កើនទំហំដោះដូរពាណិជ្ជកម្មឲ្យបានទ្វេដង នៅឆ្នាំ២០៣០
RFI ខេមរភាសា

ឥណ្ឌានិងកូរ៉េខាងត្បូង មានមហិច្ឆតាបង្កើនទំហំដោះដូរពាណិជ្ជកម្មឲ្យបានទ្វេដង នៅឆ្នាំ២០៣០

ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងជាដៃគូ រវាងប្រទេសទាំងពីរ។ នៅក្នុងអំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ប្រមុខដឹកនាំកូរ៉េខាងត្បូងនៅញូវដេលី ដែលបានបិទបញ្ចប់នៅថ្ងៃអង្គារទី ២១មេសា កូរ៉េខាងត្បូង និងឥណ្ឌា សន្យារួមគ្នាថា នឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល រ៉ែសំខាន់ៗ ការសាងសង់នាវា ឧស្សាហកម្មបន្ទះឈីប (semiconductors)។ ជារួម កូរ៉េខាងត្បូង និងឥណ្ឌាសន្យាបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នាទ្វេដង ឲ្យដល់ទំហំទឹកប្រាក់ ប្រមាណ ៥០ ពាន់លានដុល្លារ នៅឆ្នាំ២០៣០។

Go to News Site