Collector
បុរសម្នាក់យកលុយលក់មាន់១០លានរៀល ទៅលេង ល្បែងចាញ់អស់ ត្រូវម្ចាស់មាន់ប្តឹងឲ្យសមត្ថកិច្ចឃាត់ ខ្លួន | Collector
បុរសម្នាក់យកលុយលក់មាន់១០លានរៀល ទៅលេង ល្បែងចាញ់អស់ ត្រូវម្ចាស់មាន់ប្តឹងឲ្យសមត្ថកិច្ចឃាត់ ខ្លួន
Nokorwat News

បុរសម្នាក់យកលុយលក់មាន់១០លានរៀល ទៅលេង ល្បែងចាញ់អស់ ត្រូវម្ចាស់មាន់ប្តឹងឲ្យសមត្ថកិច្ចឃាត់ ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ដែលជាអ្នកដឹកជញ្ជូន មាន់សាច់ ត្រូវជនរងគ្រោះជាម្ចាស់លុយ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្តដោយយកលុយលក់មាន់១០លានរៀលទៅលេងល្បែងស៊ីសងចាញ់អស់។ ហេតុការណ៍បានកើតឡើងកាលពី ថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ។   មន្ត្រីប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឱ្យដឹងថា ជនរង គ្រោះមានឈ្មោះ លូ គឹមជូ ភេទស្រី អាយុ៣៨ឆ្នាំ មុខ របរលក់ដូរហើយប្រាក់កាសបាត់បង់ចំនួន ១០លានរៀល។ ចំណែកជនសង្ស័យមានឈ្មោះស្រេង ដេត ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់មាន់ និងទទួលប្រាក់ខែពីជនរងគ្រោះ និងមានទីលំនៅក្នុងភូមិសង្កាត់ ជាមួយជនរងគ្រោះដែរ ។ វត្ថុតាងចាប់យក ៖ -ទូរស័ព្ទដៃចំនួន០២គ្រឿង – វិក្កយបត្រទូរទាត់ប្រាក់មួយចំនួន។    ស្ត្រីរងគ្រោះបានបំភ្លឺជូនសមត្ថកិច្ចថា តាំងពីក្នុងអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២៥មកម្លេះ ដែលខ្លួនបានផ្តល់ការទុកចិត្តនិងផ្តល់ការងារឲ្យជនសង្ស័យមកធ្វើការ ជាអ្នកដឹកជញ្ជូនមាន់សាច់ យកទៅដាក់ឲ្យម៉ូយនៅតាមផ្សារ  ...

Go to News Site