Nokorwat News
ខេត្តព្រះសីហនុ÷កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ (PM)បានបើកប្រតិបត្តិការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនជនជាតិចិនបាន៤នាក់ ដោយដក ហូតបានកាំភ្លើងខ្លី ១ដើម រួមនឹងគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារផ្សេងៗ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។ យោងតាមរបាយការណ៍បញ្ជាការដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោ១០:០០នាទី ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ មានករណី ជនជាតិចិនសៀតអាវុធខ្លីនៅចង្កេះ នៅចំណុចទល់មុខក្លឹបកំសាន្ត ភពដ៏អស្ចារ្យ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ ទោ សួ ស៊ន ប្រធានមន្ទីរ ...
Go to News Site