Collector
រថយន្តToyota Vitz បើកបុកក្បាលស្ពានអាកាស 7 មករាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ | Collector
រថយន្តToyota Vitz បើកបុកក្បាលស្ពានអាកាស 7 មករាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
Nokorwat News

រថយន្តToyota Vitz បើកបុកក្បាលស្ពានអាកាស 7 មករាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តToyotaបុកក្បាលស្ពានអាកាស 7 មករាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរមិនរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦។ នៅត្រង់ចំណុចគល់ស្ពានអាកាស7មករា ខាងលិច តាមបបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសខាងលើបានបើកបររថយន្តមួយគ្រឿងម៉ាក toyota Vitz ពាក់ស្លាក់លេខ ភ្នំពេញ2BX-6042 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីលុះមកដល់ចំណុចកើតហេតុក៏រាជម្កូតទៅបុកនិងរបាំងថ្មក្បាលស្ពានអាកាស 7 មករាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

Go to News Site