Collector
ក្រសួងព័ត៌មាន អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍បន្តពិភាក្សាសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅធានាលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះ | Collector
ក្រសួងព័ត៌មាន អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍បន្តពិភាក្សាសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅធានាលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះ
Nokorwat News

ក្រសួងព័ត៌មាន អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍បន្តពិភាក្សាសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅធានាលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះ

ភ្នំពេញ៖ ថ្លែងបើកក្នុងកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅធានា លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងព័ត៏មាន  លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌មាន  បានបញ្ជាក់ថា  ក្រសួងព័ត៌មានរួម និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបន្តរៀបចំលិខិតបទដ្ឋាន វិធាន គោលការណ៍ណែនាំ និងឯកសារគតិយុត្តតាមជំហានជាបន្តបន្ទាប់លើការបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន តាមរយៈយន្តការជាក់លាក់នានា ពិសេសការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពសារព័ត៌មាន ដើម្បីគាំទ្រការអនុវត្តការងាររបស់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឪ្យមានសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈ លើកកម្ពស់សិទ្ធិកុមារ ស្ត្រី ជនងាយរងគ្រោះ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។      លោកបន្តថា ផ្អែកតាមរបាយការណ៍វឌ្ឍនភាពការងារ ចាប់តាំងពីដើម ឆ្នាំ២០២៦ មកក្រុមការងារបានទទួលនូវគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការរៀបចំឱ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ អន្តរជាតិចំនួន៥។ កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងក្នុងគោលបំណងកសាងនូវយន្តការរួមមួយ ដែលមានភាពសុគតភាពរវាងស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ ក្នុងការគ្រប់គ្រង និងតម្រង់ទិសការផ្សព្វ ផ្សាយព័ត៌មាន។      ...

Go to News Site