RFI ខេមរភាសា
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់នៅចំពោះមុខលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា ភាគីកម្ពុជា-ចិន ត្រូវឯកភាពគ្នាយ៉ាងដាច់ខាត និងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ទាំងស្រុងនូវល្បែងស៊ីសង និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ នៅកម្ពុជា។ ការបញ្ជាក់របស់លោក វ៉ាង យី នាពេលនេះធ្វើឡើងក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់លោក នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃ «កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២» នៅថ្ងៃពុធទី២២។
Go to News Site