Nokorwat News
ភ្នំពេញ៖ លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ ក្នុងកិច្ចប្រជុំនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើកំណត់មូលហេតុសង្ខេប ដើម្បីឆ្លងសេចក្តីព្រាង គោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដើម្បីសុំការគាំទ្រ និងអនុម័តពីអង្គគណៈរដ្ឋមន្រ្តី។ គោលនយោបាយជាតិ ធ្វើឡើងក្នុងគោលបំណងបន្តបេសកកម្មមនុស្សធម៌និងបញ្ជាក់ ជាថ្មីនូវកាតព្វកិច្ច និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានចក្ខុវិស័យ “ប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ”។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូល សេចក្តីព្រាងគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។ លោកទេសរដ្ឋមន្រ្តី លី ធុជ ...
Go to News Site