Kampuchea Thmey Daily
ភ្នំពេញ ៖ ក្នុងស្មារតីលើកកម្ពស់ភាពជាដៃគូ និងក្តាប់ជាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅទីស្តីការក្រសួង ដើម្បីផ្តល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូជាមួយក្រសួង សំដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេសវិវាទការងារ។ ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាសង្គម ក្នុងគោលដៅតាមដាន និងក្តាប់ជាប់រាល់បញ្ហាប្រឈមនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រៅពីការចែករំលែកនូវគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល លោកបានអះអាងថា ជំនួបនេះគឺជាស្ពានចម្លងព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដែលជួយឱ្យក្រសួងធានាបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត សំដៅបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ លោកបានបញ្ជ្រាបនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ លោកបានបន្តលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនសហជីពចូលរួមសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ អនុវត្តសារចរនេះឱ្យមានប្រសិទ្ធភាព ដោយបំផុសឱ្យមានការរួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវ: […] The post ក្រសួងការងារ អញ្ជើញសំណេះសំណាលនឹងថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បីពង្រឹងភាពជាដៃគូពិសេសពាក់ព័ន្ធវិវាទការងារ appeared first on Kampuchea Thmey Daily .
Go to News Site