Collector
រថយន្តកាមរីហាយប្រ៊ីត​ ពាក់ផ្លាកលេខនកបាលចតនៅលើចំណីផ្លូវគ្មានដាក់ភ្លើងសញ្ញាត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ | Collector
រថយន្តកាមរីហាយប្រ៊ីត​ ពាក់ផ្លាកលេខនកបាលចតនៅលើចំណីផ្លូវគ្មានដាក់ភ្លើងសញ្ញាត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ
Nokorwat News

រថយន្តកាមរីហាយប្រ៊ីត​ ពាក់ផ្លាកលេខនកបាលចតនៅលើចំណីផ្លូវគ្មានដាក់ភ្លើងសញ្ញាត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្ត ម៉ាក CHEVROLET TRACKERមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រា​ បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿងទៀតចតនៅលើចំណីផ្លូវទាំងដែលគ្មានដាក់ភ្លើងសញ្ញាចរាចរណ៍​ បណ្ដាលឲ្យរងការខូចខាត​ ។  ​     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក camryហាយប្រ៊ីតពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ នគ បាល 2.0798 បានចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ១ ទាំងដែលគ្មានដាក់ស្លាកសញ្ញាចរាចរណ៍ ក្រោយមកស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក CHEVROLET TRACKER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BY-9942 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រា​ ខណៈពេលបើកមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតជ្រុលទៅបុកពីក្រោយរថយន្តcamry ហាយប្រ៊ីតដែលចតនៅលេីចំណីផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយកើតហេតុខាងលើ​ ដោយម្ចាស់រថយន្តម៉ាក CHEVROLET TRACKER ទទួលកំហុស​ ក៏បានសងសំណងទៅលើរថយន្ត កាមរីហាយប្រ៊ីត ពាក់ផ្លាកលេខនគរបាល​ ដេីម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site