Collector
ទាញកាំបិតកាប់សម្លាប់ប្រពន្ធតែមិនស្លាប់បណ្តាលឱ្យរងរបួសធ្ងន់ហេីយរត់ទៅធ្វេីអត្តឃាតខ្លួនឯងមិនសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន | Collector
ទាញកាំបិតកាប់សម្លាប់ប្រពន្ធតែមិនស្លាប់បណ្តាលឱ្យរងរបួសធ្ងន់ហេីយរត់ទៅធ្វេីអត្តឃាតខ្លួនឯងមិនសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន
Nokorwat News

ទាញកាំបិតកាប់សម្លាប់ប្រពន្ធតែមិនស្លាប់បណ្តាលឱ្យរងរបួសធ្ងន់ហេីយរត់ទៅធ្វេីអត្តឃាតខ្លួនឯងមិនសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖​ បុរសម្នាក់បានយកកាំបិតប៉័ងតោ​កាប់សម្លាប់ប្រពន្ធមិនបានសម្រេចហេីយព្យាយាមធ្វេីអត្តឃាតខ្លួនឯងត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលដង្កោចុះអន្តរាគមន៍ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ​ ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី​ ២៤​ ខែមេសា​ ឆ្នាំ២០២៦​ ស្ថិតនៅបន្ទប់ផ្ទះជួល​ ភូមិសំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។  ជនសង្ស័យ​ខាងលេីមានឈ្មោះ​ ប៉ែន​ សុីណាត​ អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់និងប្រពន្ធឈ្មោះ​ សុឹម​ គឹមរស់​ អាយុ៣៦ឆ្នាំ​ ស្នាក់នៅកន្លែងកេីត។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជំវិញហេតុការណ៍ខាងលេីនេះមូលហេតុដោយសារតែភ្លេីងប្រច័ណ្ឌទេីបឈានដល់បុរសជាប្តីទាញកាំបិទប៉័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់​ បំណងកាប់សម្លាប់តែមិនបានសម្រេច​ ហេីយព្យាយាមរត់ទៅធ្វេីអត្តឃាតខ្លួនឯងតែមិនបានសម្រេចទៀត​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះធ្វេីការឃាត់ខ្លួនភ្លាមៗតែម្តង។  បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕​ ដោយ៖សុខាសែនជ័យ

Go to News Site