Collector
សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​ដើម្បី​បោះជំហាន​ទៅ​រក​តុ​ចរចា​ជុំ​បន្ទាប់ | Collector
សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​ដើម្បី​បោះជំហាន​ទៅ​រក​តុ​ចរចា​ជុំ​បន្ទាប់
The Cambodia Daily

សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​ដើម្បី​បោះជំហាន​ទៅ​រក​តុ​ចរចា​ជុំ​បន្ទាប់

របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​បង្ហាញ​សញ្ញា​ថា​ខ្លួន​មិន​មាន​គម្រោង​បញ្ជូន​អ្នក​ចរចា​ទៅ​កាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ នៃ​ប្រទេស​ប៉ាគីស្ថាន សម្រាប់​កិច្ចចរចា​ជុំ​ថ្មី​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ផែនការ​ចរចា​រវាង​ភាគី​ជម្លោះ​ប្រឈម​នឹង​ការ​បរាជ័យ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Aljazeera។ លោក Esmaeil Baghaei អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ចោទ​ទីក្រុង​វ៉ាស៊ីនតោន ថា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​តាំងពី​ដើម​នៃ​ការ​អនុវត្ត​របស់​ខ្លួន ដោយ​លើកឡើង​ពី​ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​កងទ័ព​ជើងទឹក​អាមេរិក ចាប់តាំងពី​ថ្ងៃទី​១៣ ខែ​មេសា និង​ការ​រឹបអូស​កប៉ាល់​អ៊ីរ៉ង់ មួយ​គ្រឿង ដែល​ត្រូវ​បាន​អ៊ីរ៉ង់ ចាត់ទុក​ថា​ជា​សកម្មភាព​រំលោភ​ទាំង​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ។ សារព័ត៌មាន​អាមេរិកាំង និង​អង់គ្លេស ដូចជា The New York Times, NPR, NBC និង BBC ជាដើម ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ទីក្រុង​តេហេរ៉ង់ មិន​ចង់​និយាយ​ជាមួយ​ក្រុង​វ៉ាស៊ីនតុន ទៀត​ទេ ពីព្រោះ​មិន​ទុកចិត្ត បន្ទាប់ពី​កងកម្លាំង​សហរដ្ឋ​អាមេរិក​រឹបអូស​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ មួយ​គ្រឿង ក្នុង​រយៈពេល​មាន​បទ​ឈប់​បាញ់​គ្នា។ ដំណាល​ពេល​គ្នា​នោះ រុស្ស៊ី​បាន​ប្រាប់​អ៊ីរ៉ង់ ថា សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល មាន​បំណង​ឆ្លៀត​ឱកាស​យក​ពេល​ឈប់​បាញ់​គ្នា វាយ​លុកលុយ​ទឹកដី​ប្រទេស​អ៊ីរ៉ង់ ដោយសារ​មាន​ការ​បង្កើន​កម្លាំង​ទ័ព​កាន់តែ​ច្រើន។ លោក Esmaeil Baghaei បាន​ព្រមាន​បន្ថែម​ថា […] The post សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​ដើម្បី​បោះជំហាន​ទៅ​រក​តុ​ចរចា​ជុំ​បន្ទាប់ appeared first on The Cambodia Daily Khmer .

Go to News Site