Collector
តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា? | Collector
តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា?
The Cambodia Daily

តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា?

អ្នក​ឃ្លាំមើល​សួរ​ថា តើ​ខ្មែរ​គួរ​ខឹង​នឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​ប្រទេស​របស់​ខ្លួន​ថា​ជា​ទឹកដី​នៃ​អន្ទាក់​ឆបោក «Scambodia» ឬ​គួរ​ពិនិត្យ​មើល​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​បណ្តោយ​ឱ្យ​មាន​ឧស្សាហកម្ម​ឆបោក​ទាំងនេះ​រីក​ដុះដាល​ដូច​ផ្សិត​កន្លង​មក​នោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មេសា នេះ​ថា រវាង​អ្នក​ដែល​ហៅ​ស្រុក​ខ្មែរ​ថា «Scambodia» និង​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​រីក​សាយភាយ​ពេញ​ផ្ទៃ​ប្រទេស តើ​នរណា​ជា​អ្នក​ខុស​ពិតប្រាកដ​ចំពោះ​បញ្ហា​ទាំងនេះ ព្រោះ​ថា​បើ​យន្តការ​រដ្ឋ​រឹងមាំ ឧក្រិដ្ឋជន​ក៏​មិន​អាច​មក​តាំង​មូលដ្ឋាន​នៅ​កណ្តាល​ក្រុង ឬ​តាម​ព្រំដែន​បាន​យ៉ាង​ងាយស្រួល​ដូច​ផ្សិត​បែប​នេះ​ដែរ។ អ្នក​ឃ្លាំមើល​រូប​នេះ​អះអាង​ថា ការ​ខឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​កម្ពុជា​ថា​ជា «Scambodia» មិន​ខុស​ពី​ការ​ខឹង «កញ្ចក់» ដែល​បង្ហាញ​ស្នាម​ប្រឡាក់​លើ​ផ្ទៃមុខ​របស់​ខ្លួន​ឡើយ ដូច្នេះ​បើ​ចង់​ឱ្យ​ឈ្មោះ​នេះ​រលាយ​បាត់ លុះត្រាតែ​ប្រភព​នៃ​បញ្ហា​ត្រូវ​បាន​លុបបំបាត់​ជា​មុន​សិន ខណៈ​រដ្ឋាភិបាល​គឺជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​លុបបំបាត់​បញ្ហា​នេះ​ទាំងស្រុង។ លោក​សួរ​ថា តើ​ការ​លុបបំបាត់​ឈ្មោះ​នេះ ត្រូវ​ចាប់ផ្តើម​ពី​ការ​បិទ​មាត់​អ្នក​ដទៃ ឬ​ចាប់ផ្តើម​ពី​ការ​បោសសម្អាត​ផ្ទះ​ខ្លួនឯង​ជា​មុន? ដូច្នេះ ពលរដ្ឋ​ខ្មែរ​ត្រូវតែ​បំប្លែង​កំហឹង​ពី​ការ​ប្រមាថ​ពី​បរទេស ឱ្យ​ទៅ​ជា «សម្ពាធ​វិជ្ជមាន» ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​បោសសម្អាត​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ពិតប្រាកដ នោះ​ទើប​ជា​រឿង​ល្អ​សម្រាប់​ជាតិ​ទៅ​ថ្ងៃ​មុខ។ លោក សេង វណ្ណលី បញ្ជាក់​ថា ក្នុង​ស្ថានភាព​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត មាន​ជម្រើស​ពីរ គឺ​ទី​១ ត្រូវ​បន្ត​ការពារ​បុគ្គល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​ដើម្បី​រក្សា​ផ្ទៃក្នុង ឬ​ក៏​ទី​២ គឺ​ត្រូវ​ប្រើ​វិធានការ​កម្ចាត់​មន្ត្រី​ខិលខូច​ដើម្បី​ស្រោចស្រង់​មុខមាត់​ប្រទេស​ជាតិ​មាតុភូមិ និង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ខណៈ​ការ​សម្រេច​ចិត្ត​នេះ […] The post តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា? appeared first on The Cambodia Daily Khmer .

Go to News Site