Collector
សង្គ្រាម​នៅ​ច្រក​សមុទ្រ​ហ័រមូស៖ អ៊ីរ៉ង់​មិន​ទៅ​ចរចា​នៅ​ប៉ាគីស្ថាន លោក ត្រាំ សម្រេច​បន្ត​ពេល​ឈប់​ប្រយុទ្ធ​គ្នា | Collector
សង្គ្រាម​នៅ​ច្រក​សមុទ្រ​ហ័រមូស៖ អ៊ីរ៉ង់​មិន​ទៅ​ចរចា​នៅ​ប៉ាគីស្ថាន លោក ត្រាំ សម្រេច​បន្ត​ពេល​ឈប់​ប្រយុទ្ធ​គ្នា
The Cambodia Daily

សង្គ្រាម​នៅ​ច្រក​សមុទ្រ​ហ័រមូស៖ អ៊ីរ៉ង់​មិន​ទៅ​ចរចា​នៅ​ប៉ាគីស្ថាន លោក ត្រាំ សម្រេច​បន្ត​ពេល​ឈប់​ប្រយុទ្ធ​គ្នា

ខណៈ​ខ្សែ​ភ្នែក​ពិភពលោក​កំពុង​ផ្ដោត​ទៅ​លើ​លទ្ធភាព​ដែល​អាច​ទៅ​រួច​នៃ​កិច្ចចរចា​បទ​ឈប់​បាញ់​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ និង​ខណៈ​មជ្ឈដ្ឋាន​ខ្លះ​ដាក់​ក្តី​រំពឹង​ថា សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​អាច​នឹង​រះ​ឡើងវិញ ហើយ​អស្ថិរភាព​នៃ​សេដ្ឋកិច្ច​សកល​ក៏​នឹង​ត្រូវ​បាន​បញ្ឈប់​ផង​ដែរ​នោះ ក្តី​សង្ឃឹម​នេះ​ដូចជា​មិន​ក្លាយ​ជា​ការពិត​ទេ ពីព្រោះ​អ៊ីរ៉ង់ បាន​បដិសេធ​មិន​បញ្ជូន​ក្រុម​ចរចា​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​បន្ត​ការ​ចរចា​នៅ​សប្តាហ៍​នេះ​ឡើយ។ ទីក្រុង​តេហេរ៉ង់ ដាក់​លក្ខខណ្ឌ​ថា លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវ​លុបចោល​ការ​ឡោមព័ទ្ធ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជា​មុន​សិន។ ក្នុង​រយៈពេល ២៤​ម៉ោង​នេះ កងកម្លាំង​អ៊ីរ៉ង់ បាន​វាយប្រហារ​ទៅ​លើ​កប៉ាល់​ជំនួញ​ជាច្រើន​គ្រឿង​ដែល​បើក​ឆ្លងកាត់​ច្រក​ហ័រមូស ដោយ​មិន​ទាក់ទង​អ៊ីរ៉ង់ ជា​មុន។ ចំណែក​ភាគី​សហរដ្ឋ​អាមេរិក ដំណាល​ពេល​គ្នា​នេះ ខាង​លោក ដូណាល់ ត្រាំ បែរ​ជា​បាន​បង្ហាញ​ថា ការ​ចរចា​កម្រិត​ខ្ពស់​ជាមួយ​អ៊ីរ៉ង់ អាច​នឹង​ចាប់ផ្តើម​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មាន​ភាព​មិន​ច្បាស់លាស់​អំពី​ពេលវេលា និង​ផែនការ​ពិតប្រាកដ។ កាលពី​ថ្ងៃ​អង្គារ លោក ដូណាល់ ត្រាំ បាន​លើកឡើង​ថា លោក​មិន​មាន​គម្រោង​បើក​ច្រក​សមុទ្រ​នោះ​ទេ រហូត​ដល់​ភាគី​ទាំង​ពីរ​ឈាន​ដល់​កិច្ចព្រមព្រៀង​រួម​ជាមួយ​គ្នា។ ការណ៍​នេះ បាន​នាំ​ឱ្យ​មាន​ភាព​ជាប់​គាំង​ការ​ចរចា ដែល​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហាញ​ពី​ជំហរ​រឹងរូស​រៀងៗ​ខ្លួន។ ទីក្រុង​តេហេរ៉ង់ មិន​ទុកចិត្ត​ទីក្រុង​វ៉ាស៊ីនតុន ហើយ​ក៏​បន្ត​ពង្រឹង​កម្លាំង​ទ័ព​របស់​ខ្លួន​ដោយ​ស្ងាត់ៗ​ដែរ ដោយសារ​រុស្ស៊ី ឲ្យ​ការណ៍​ថា ក្រុង​វ៉ាស៊ីនតុន និង​អ៊ីស្រាអែល អាច​នឹង​យក​ពេល​ផ្អាក​ប្រយុទ្ធ​គ្នា​នេះ​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ង់។ […] The post សង្គ្រាម​នៅ​ច្រក​សមុទ្រ​ហ័រមូស៖ អ៊ីរ៉ង់​មិន​ទៅ​ចរចា​នៅ​ប៉ាគីស្ថាន លោក ត្រាំ សម្រេច​បន្ត​ពេល​ឈប់​ប្រយុទ្ធ​គ្នា appeared first on The Cambodia Daily Khmer .

Go to News Site