Collector
នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​នឹង​ប្រើ​ច្បាប់​សមុទ្រ UNCLOS ជំនួស​អនុស្សរណៈ​ឆ្នាំ​២០០១ (MoU44) | Collector
នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​នឹង​ប្រើ​ច្បាប់​សមុទ្រ UNCLOS ជំនួស​អនុស្សរណៈ​ឆ្នាំ​២០០១ (MoU44)
The Cambodia Daily

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​នឹង​ប្រើ​ច្បាប់​សមុទ្រ UNCLOS ជំនួស​អនុស្សរណៈ​ឆ្នាំ​២០០១ (MoU44)

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា ថៃ​មិន​ចាំបាច់​ជូនដំណឹង​ទៅ​កម្ពុជា អំពី​ការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MoU៤៤ ឡើយ ព្រោះ​ថៃ នឹង​ប្តូរ​ទៅ​ប្រើ​ច្បាប់​សមុទ្រ Sea (UNCLOS) United Nations Convention on the Law of the Sea ជំនួស​ឱ្យ​កិច្ចព្រមព្រៀង​នេះ​វិញ។ កាសែត​ថៃ Enquirer បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅ​ថ្ងៃទី​២៣ មេសា នេះ​ថា ថៃ​កំពុង​រៀបចំ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ស្ដីពី​ការ​អះអាង​ដែនសមុទ្រ ដោយ​ប្តូរ​ទៅ​ប្រើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ជំនួស​វិញ ខណៈ​ក្រសួង​ការបរទេស​ថៃ ក៏​គ្រោង​នឹង​ដាក់​សំណើ​នេះ​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ។ នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​អះអាង​ថា ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ កាលពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​ថៃ នឹង​ពឹងផ្អែក​តែ​ទៅ​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ (UNCLOS) ប៉ុណ្ណោះ ជា​គោលការណ៍​ច្បាប់​សម្រាប់​ដោះស្រាយ​បញ្ហា​សមុទ្រ ប៉ុន្តែ​ការ​លុបចោល​នេះ គឺ​ធ្វើឡើង​ចំពោះ​តែ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ប៉ុណ្ណោះ ខណៈ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្ដីពី​ការ​កំណត់​ព្រំដែន​ដីគោក នៅតែ​មាន​សុពលភាព​ដដែល។ កាសែត​ថៃ ដដែល​នេះ […] The post នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​នឹង​ប្រើ​ច្បាប់​សមុទ្រ UNCLOS ជំនួស​អនុស្សរណៈ​ឆ្នាំ​២០០១ (MoU44) appeared first on The Cambodia Daily Khmer .

Go to News Site