Collector
លោក ត្រាំ ជឿ​ថា​ការ​ចរចា​អាច​មាន​វិញ​នៅ ៣​ថ្ងៃ​ទៀត តែ​អ៊ីរ៉ង់​ថា​ទាល់​តែ​អាមេរិក​បើក​ផ្លូវ​សមុទ្រ​ឡើងវិញ | Collector
លោក ត្រាំ ជឿ​ថា​ការ​ចរចា​អាច​មាន​វិញ​នៅ ៣​ថ្ងៃ​ទៀត តែ​អ៊ីរ៉ង់​ថា​ទាល់​តែ​អាមេរិក​បើក​ផ្លូវ​សមុទ្រ​ឡើងវិញ
The Cambodia Daily

លោក ត្រាំ ជឿ​ថា​ការ​ចរចា​អាច​មាន​វិញ​នៅ ៣​ថ្ងៃ​ទៀត តែ​អ៊ីរ៉ង់​ថា​ទាល់​តែ​អាមេរិក​បើក​ផ្លូវ​សមុទ្រ​ឡើងវិញ

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន New York Post កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា ឆ្នាំ​២០២៦ ថា ការ​ចរចា​ជុំ​ទី​ពីរ​រវាង​អាមេរិក និង​អ៊ីរ៉ង់ អាច​នឹង​ធ្វើឡើង​ក្នុង​ពេល ៣​ថ្ងៃ​ទៀត។ បើ​តាម​លោក ត្រាំ ប្រទេស​ប៉ាគីស្ថាន កំពុងតែ​សម្របសម្រួល​ឱ្យ​មាន​កិច្ចចរចា​ជុំ​ទី​២ ដែល​រំពឹង​ថា​អាច​នឹង​ធ្វើឡើង​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ក្នុង​ពេល ៣៦ ទៅ ៧២​ម៉ោង​ខាងមុខ។ លោក ត្រាំ កាលពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ពី​ការ​ពន្យារ​បទ​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់ ដោយ​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ។ ក្រោយពី​លោក ត្រាំ ប្រកាស​បន្ត​បទ​ឈប​បាញ់ គេ​សង្កេត​ឃើញ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចង់​បាន​ការ​ចរចា​ជា​ថ្មី​ធ្វើឡើង​ឱ្យ​បាន​ឆាប់​បំផុត ខណៈ​នៅតែ​ដាក់​សម្ពាធ​យោធា​លើ​អ៊ីរ៉ង់ ដូចជា​ការ​ដាក់​ពង្រាយ​នាវាចម្បាំង​ឡោមព័ទ្ធ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជា​ការ​បិទ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។ យ៉ាងណា ទីក្រុង​តេហេរ៉ង់ បាន​អះអាង​ថា ខ្លួន​មិន​អាច​បញ្ជូន​ក្រុម​អ្នក​ចរចា​ទៅ​កាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​ចូល​ពិភាក្សា​ក្នុង​ជុំ​ថ្មី​បាន​ទេ ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​រាំង​ខ្ទប់​ផ្លូវទឹក​ដឹកជញ្ជូន ក៏ដូចជា​ការ​រឹបអូស​កប៉ាល់​អ៊ីរ៉ង់ ជាដើម។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Iran international ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បាន​ថ្លែង​ថា […] The post លោក ត្រាំ ជឿ​ថា​ការ​ចរចា​អាច​មាន​វិញ​នៅ ៣​ថ្ងៃ​ទៀត តែ​អ៊ីរ៉ង់​ថា​ទាល់​តែ​អាមេរិក​បើក​ផ្លូវ​សមុទ្រ​ឡើងវិញ appeared first on The Cambodia Daily Khmer .

Go to News Site