Collector
កសិករស្រុកស្អាងសម្រេចបន្ថយផ្ទៃដីដាំដុះបន្លែ អំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ | Collector
កសិករស្រុកស្អាងសម្រេចបន្ថយផ្ទៃដីដាំដុះបន្លែ អំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ
RFI ខេមរភាសា

កសិករស្រុកស្អាងសម្រេចបន្ថយផ្ទៃដីដាំដុះបន្លែ អំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ

ប្រេងឥន្ធនៈ និងជីកសិកម្មបន្តឡើងថ្លៃ រហូតធ្វើឲ្យកសិករដាំបន្លែមួយចំនួន នៅស្រុកស្អាង ខេត្តកណ្ដាល បង្ខំចិត្តបន្ថយផ្ទៃដីដាំដុះ ចំណែកខ្លះទៀតទុកដីទំនេរចោលមួយរយៈ។ នៅចំពោះមុខវិបត្តិប្រេង និងជីកសិកម្មឡើងថ្លៃ ក្រសួងកសិកម្មបានអះអាងថា ស្ថានភាពដែលកំពុងកើតមាន នាពេលនេះ នឹងមិនប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុកឡើយ។ មិនប៉ះពាល់ ដ្បិតថា កម្ពុជាមានការកើនឡើងនៃការដាំដុះ ក្នុងផ្ទះសំណាញ់ ដែលអាចផ្គត់ផ្គង់បន្លែបានពេញមួយឆ្នាំ៕

Go to News Site