Collector
ក្រុមក្មេងស្ទាវព្រួតដេញគុបរថយន្ត អាវតា នៅវត្តភ្នំ ប្រឈមជាប់ពន្ធនាគារម្នាក់ ពី២ទៅ៥ឆ្នាំ ពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស | Collector
ក្រុមក្មេងស្ទាវព្រួតដេញគុបរថយន្ត អាវតា នៅវត្តភ្នំ ប្រឈមជាប់ពន្ធនាគារម្នាក់ ពី២ទៅ៥ឆ្នាំ ពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
Nokorwat News

ក្រុមក្មេងស្ទាវព្រួតដេញគុបរថយន្ត អាវតា នៅវត្តភ្នំ ប្រឈមជាប់ពន្ធនាគារម្នាក់ ពី២ទៅ៥ឆ្នាំ ពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបញ្ចប់ការ បើកការស៊ើបសួរលើសំណុំរឿងក្មេងស្ទាវទំនើងមួយក្រុមចំនួន១១ នាក់ សប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគុបរថយន្តអ្នកធ្វើដំណើរកំពុងបើកបរលើផ្លូវសាធារណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័ យដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបទ ល្មើសនេះ ជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងរួមគ្នាសងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ពោលគឺការខូច ខាតទ្រព្យសម្បត្តិអ្នកដទៃថែមទៀតផង ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស សំណាង ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់ជនត្រូវចោទទាំង១១ នាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ៤១១-ស្តីពីស្ថានទម្ងន់ទោស ៖ បទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ...

Go to News Site