Nokorwat News
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុក ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន ខណៈអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងមានចំណាត់ការលើករណីនេះដូចគ្នា។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា៖ «យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះ ឱ្យបានសព្វគ្រប់ជ្រុងជ្រោយ។ ចំពោះសាមីខ្លួន គឺអាចសរសេររបាយការណ៍បំភ្លឺមកអង្គភាពខ្លួន និង/ឬអង្គភាពខ្លួនមានសមត្ថកិច្ចឲ្យសាមីខ្លួនបំភ្លឺរឿងហេតុនេះ ដើម្បីមានមូលដ្ឋានធ្វើមូលវិចារណ៍។ ទន្ទឹមនឹងនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចដូចគ្នា»។ សូមជម្រាបថា នគរបាលពាក់ស័ក្ដិ៥ម្នាក់ មានតួនាទីជាអនុប្រធាននាយកដ្ឋាន ក្នុងអង្គភាពចំណុះក្រសួងមហាផ្ទៃ បានរងការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គម ដែលប្រើប្រាស់ពាក្យសម្ដីគំរាមចាប់វាយខ្នោះពលរដ្ឋ ក្រោយជិះឡានប៉ះឡានរបស់ខ្លួនពាក់ផ្លាកលេខនគរបាលដែលចតនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មានឈ្មោះ ខៀវ សុងច័ន្ទសុធា ពាក់ស័ក្ដិ៥ ឋានៈជាអនុប្រធាននាយកដ្ឋាន បានបើករថយន្ដមួយគ្រឿងម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខនគរបាល2-0798 ចតនៅខាងស្ដាំដៃនៃផ្លូវ ...
Go to News Site