Nokorwat News
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ ។ ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយ លោក ឌី វិជ្ជា ។ ក្រុមការងារទី២៖ ទទួលខុសត្រូវខេត្តព្រះសីហនុ កំពត និងកោះកុង ដឹកនាំដោយ លោក យ៉េត វីណែល ។ ក្រុមការងារទី៣៖ ទទួលខុសត្រូវខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ដឹកនាំដោយ លោក ឌួង ឧត្តម ។ ក្រុមការងារទី៤៖ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយ លោក ជួន សុវណ្ណ ។ ក្រុមការងារនីមួយៗមានភារកិច្ចស្នូលរួមមាន៖ ចុះពិនិត្យទីតាំងសង្ស័យ និងទីតាំងដែលធ្លាប់បានបង្ក្រាប ឬបិទសៀល (Sealed) នាពេលកន្លងមក ...
Go to News Site