RFI ខេមរភាសា
ក្រសួងបរិស្ថានបានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅក្នុងឧទ្យានជាតិភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីជនល្មើសបានបដិសេធមិនព្រមរុះរើ និងចាកចេញពីតំបន់ការពារធម្មជាតិ។ ការប្រកាសរបស់ក្រសួងបរិស្ថានដូចនេះ ធ្វើឡើងបន្ទាប់ក្រសួង និងអាជ្ញាធរមូលដ្ឋានបានរកឃើញកាលពីថ្ងៃទី២២ ខែមេសាកន្លងទៅពីការកាន់កាប់ដីខុសច្បាប់ និងសំណង់អាណាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិរួមមានខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹកប្រមាណជាង ១០០កន្លែង។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៤ ខែមេសាថា ក្រសួងបរិស្ថានកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះបទល្មើសកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ដោយបានចាត់វិធានការសំខាន់ៗចំនួន៣ ចំណុច ដើម្បីការពារតំបន់ធម្មជាតិនេះ។
Go to News Site