Collector
ទណ្ឌិតចំនួន៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាលទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន | Collector
ទណ្ឌិតចំនួន៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាលទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន
Nokorwat News

ទណ្ឌិតចំនួន៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាលទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានរៀបចំអនុវត្តការផ្ទេរ ដឹកបញ្ជូនជនជាប់ឃុំចំនួន៣០០នាក់ ពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបានឱកាសការអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អ នៅពេលត្រលប់ចូលក្នុងសហគមន៍វិញ បន្ទាប់ពីអនុវត្តន៍ទោសចប់។ ប្រតិបត្តិការនេះ ត្រូវបានចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ប្រកបដោយសុវត្ថិភាពខ្ពស់៕ ដោយ៖ជ្រោយពេជ្រ

Go to News Site