Nokorwat News
ខេត្តកណ្តាល÷ក្រុមជនសង្ស័យជាជនជាតិចិនដែលបានបើករថយន្តទំនើបចូលទៅធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋដល់ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន រួមទាំងដកហូតបានស្លាកលេខរថយន្ត,គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ មេសា ២០២៦ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីម៉ោង ១ និង៣០នាទីទាបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមាន÷ទី១ ឈ្មោះ TONG TENG TENG (ប្រុស, ៣០ឆ្នាំ) ជនជាតិចិន និងទី២ ឈ្មោះ WU ZHONG LIANG (ប្រុស, ៣១ ឆ្នាំ) ជនជាតិចិន ដែលអ្នកទាំងពីរមានមុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា ចំណែកបក្ខពួក ២នាក់ទៀត ឈ្មោះ YA ZI (ប្រុស, ៣០ឆ្នាំ) ...
Go to News Site