Collector
ជនជាតិចិន ៣២៩នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams តាមយន្តហោះពិសេស | Collector
ជនជាតិចិន ៣២៩នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams តាមយន្តហោះពិសេស
Nokorwat News

ជនជាតិចិន ៣២៩នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams តាមយន្តហោះពិសេស

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្តអនុវត្តនីតិវិធីបណ្ដេញជនជាតិចិនចំនួន ៣២៩នាក់ ស្រី១១នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការនេះធ្វើឡើងតាមរយៈយន្តហោះពិសេស ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ការបណ្ដេញជនបរទេសខាងលើ ត្រូវបានបញ្ជាក់ថា ជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋទាំងក្នុងប្រទេស និងអន្តរជាតិ។ សមត្ថកិច្ចក៏បានបញ្ជាក់ថា នឹងបន្តស្វែងរកមេខ្លោងនៅពីក្រោយ និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោកទាំងនេះផងដែរ៕ជ្រោយពេជ្រ

Go to News Site