Collector
ភ្លេីង ប្រច័ណ្ឌ ឡេីងកម្ដៅ ..! ប្រើកាំបិតបុ័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងដុតផ្ទះ ត្រូវនគរបាលចាប់ឃាត់ខ្លួន | Collector
ភ្លេីង ប្រច័ណ្ឌ ឡេីងកម្ដៅ ..! ប្រើកាំបិតបុ័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងដុតផ្ទះ ត្រូវនគរបាលចាប់ឃាត់ខ្លួន
Nokorwat News

ភ្លេីង ប្រច័ណ្ឌ ឡេីងកម្ដៅ ..! ប្រើកាំបិតបុ័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងដុតផ្ទះ ត្រូវនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងឃាតកម្ម ( ប្រើកាំបិតបុ័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងដុតផ្ទះ )កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៥០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ។      ជនរងគ្រោះឈ្មោះ ស៊ឹម គឹមរស់ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ  ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ប៉ែន ស៊ីណាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅផ្ទះគ្មានលេខ  ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ...

Go to News Site