Nokorwat News
សារព័ត៌មាន Reuters បានផ្សាយថា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសារបស់លោក ត្រាំ គឺលោក Jared Kushner នឹងធ្វើដំណើរទៅទីក្រុងអ៉ីស្លាម៉ាបាដ នាព្រឹកថ្ងៃសោរ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីបើកកិច្ចចរចាជុំថ្មីជាមួយអ៉ីរ៉ង់ ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោកស្រី Leavitt បានអះអាងថា រដ្ឋបាលលោក ត្រាំ បានមើលឃើញភាពរីកចម្រើនខ្លះៗពីសំណាក់ភាគីអ៉ីរ៉ង់ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែលោកស្រីមិនបានបកស្រាយលម្អិតទេ។ លោកស្រី Leavitt បាននិយាយដូច្នេះថា «Steve និង Jared នឹងធ្វើដំណើរទៅប៉ាគីស្ថាននៅថ្ងៃស្អែក ដើម្បីស្តាប់សំណើរបស់អ៉ីរ៉ង់។ យើងសង្ឃឹមថានឹងសម្រេចបានវឌ្ឍនភាពបន្ថែម ហើយទទួលបានការវិវត្តវិជ្ជមានពីជំនួបលើកនេះ»។ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរដល់ទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រ។ លោកស្រី ...
Go to News Site