Nokorwat News
ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង ០៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ យកមកអប់រំ ព្រមទាំងដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ០៣ខែទើបប្រគល់ជូនវិញ។ នគរបាលស្រុកបានអោយដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅវេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចេញល្បាតចល័តតាមភូមិសាស្រ្តស្រុកស្វាយជ្រំ រហូតដល់ចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ បានឃើញក្មេងទំនើង ០១ក្រុម មានគ្នា៣នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ឌុបគ្នាតាមផ្លូវក្រាលកៅស៊ូ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលើដងផ្លូវ ភ្លាមនោះក្រុមក្មេងទំនើងទាំង០៣នាក់ ឃើញសមត្ថកិច្ចយើងបានក៏នាំគ្នាជិះម៉ូតូរត់គេច ចំណែកឯកម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស ដេញតាម និងស្ទាក់ឃាត់ខ្លួនបានក្មេងទំនើងនៅលើផ្លូវលំស្ថិតនៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ។. ក្មេងទំនើងមាន១.ឈ្មោះ នូ ថៃ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២.ឈ្មោះ រ៉ន សាវ៉ាត ភេទប្រុស អាយុ ...
Go to News Site