Collector
ស្លាបមាន់បង្កកខុសច្បាប់ជាង ៥០០ គីឡូក្រាមនាំចូលតាមច្រករបៀងត្រូវសមត្ថកិច្ចស្ទាក់ចាប់ | Collector
ស្លាបមាន់បង្កកខុសច្បាប់ជាង ៥០០ គីឡូក្រាមនាំចូលតាមច្រករបៀងត្រូវសមត្ថកិច្ចស្ទាក់ចាប់
Nokorwat News

ស្លាបមាន់បង្កកខុសច្បាប់ជាង ៥០០ គីឡូក្រាមនាំចូលតាមច្រករបៀងត្រូវសមត្ថកិច្ចស្ទាក់ចាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ស្ទាក់ចាប់បានរថយន្តដឹកស្លាបមាន់បង្កកខុសច្បាប់ជាង ៥០០ គីឡូក្រាម នាំចូលពីប្រទេសៀម(ថៃ)តាមច្រករបៀងក្នុងស្រុកម៉ាឡៃ។ សមត្ថកិច្ចប្រាប់ថាៈក្រោមការបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីនាំចូលសាច់បង្កកខុសច្បាប់យ៉ាងមានប្រសិទ្ធភាព។កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកវរសេនីយ៍ឯក រស់ អៀម សហការជាមួយមន្ត្រីបសុព្យាបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានដេញស្ទាក់ឃាត់រថយន្ត Toyota Camry មួយគ្រឿង នៅចំណុចផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ សមត្ថកិច្ចរកឃើញវត្ថុតាងក្នុងរថយន្តនោះមាន ស្លាបមាន់បង្កកចំនួន ៥២៨ គីឡូក្រាម ដែលលួចលាក់នាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចចម្រុះបានយកសាច់បង្កកទាំងអស់ទៅដុតកម្ទេចចោល នៅចំណុចដីឡូត៍ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីការពារសុខភាពសាធារណៈ។ តំបន់ព្រំដែនស្រុកម៉ាឡៃ (ប្រឈមនឹងណងពឺ និងក្លងណាំសៃ ប្រទេសថៃ) តែងរងការរិះគន់ថាមានបទល្មើសឆ្លងដែន ដូចជាពលករចំណាកស្រុក ...

Go to News Site