Nokorwat News
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៥០នាទី នៅចំណុចភូមិថ្មីឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម អនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដោយច-ាប់ខ្លួនជនត្រូវចោទ ឈ្មោះ អ៊ន សុភាព ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នីឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរពងមាន់ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីអំឡុងខែធ្នូឆ្នាំ២០២៥។ បច្ចុប្បន្នជនជាប់ចោទខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញខេត្តបន្តអនុវត្តតាមច្បាប់៕(រូបភាពនគរបាលស្រុកបាណន់)
Go to News Site