Collector
ស្លាប់២នាក់ទាំងព្រលឹម! អតីត​សង្សារ​ និង​បងថ្លៃ​ចាក់​គ្នា​ទៅ​វិញ​ទៅមកលើ​ផ្លូវ៦០ម៉ែត្រ | Collector
ស្លាប់២នាក់ទាំងព្រលឹម! អតីត​សង្សារ​ និង​បងថ្លៃ​ចាក់​គ្នា​ទៅ​វិញ​ទៅមកលើ​ផ្លូវ៦០ម៉ែត្រ
Nokorwat News

ស្លាប់២នាក់ទាំងព្រលឹម! អតីត​សង្សារ​ និង​បងថ្លៃ​ចាក់​គ្នា​ទៅ​វិញ​ទៅមកលើ​ផ្លូវ៦០ម៉ែត្រ

ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ដេញ​តាម​ចាក់​សម្លាប់​ស្ត្រី​ជា​សង្សារ និង​បងថ្លៃ​ប្រុស​របស់​នាង ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅ​ធ្វើការ ខណៈនោះ​ក៏​មានការ​ប្រវាយប្រតប់ និង​ដេញ​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​យុវជន​ខាងលើ និង​បុរស​ជា​បងថ្លៃ​របស់​ស្ត្រី​ដែល​ជា​អតីត​សង្សារ​នោះ​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង ។ ហេតុការណ៍​ខាងលើ​នោះ​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បុរស​បង្កហេតុនោះ​ឈ្មោះ​តុល ចាន់​ណា អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​ជើង​កួន ឃុំ​ជើង​កួន ស្រុក​សំរោង ខេត្តតាកែវ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ស្ត្រី​ជា​អតីត​សង្សារ​ឈ្មោះ​យី សំណាង ហៅ​យ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​ឆុង​កាហ្វេ​លក់ មាន​ទីលំនៅ​បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌ ដង្កោ នាង​មិន​បាន​រង​របួស​នោះ​ឡើយ ។ រីឯ​បុរស​ដែល​ជា​បងថ្លៃ​របស់​នាង ដែល​បាន​ស្លាប់​ដែរ​នោះ​ឈ្មោះ​សេ​ម បូ​រី អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ នគរបាល​ប៉ុស្តិ៍​ជើងឯក​បាន​និយាយ​ថា ...

Go to News Site