Collector
សម្តេចប្រមុខរដ្ឋស្ដីទី កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័សលើបញ្ហាប្រេងឥន្ធនៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក | Collector
សម្តេចប្រមុខរដ្ឋស្ដីទី កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័សលើបញ្ហាប្រេងឥន្ធនៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក
Nokorwat News

សម្តេចប្រមុខរដ្ឋស្ដីទី កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័សលើបញ្ហាប្រេងឥន្ធនៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ខេត្ត​ត្បូងឃ្មុំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយ​បញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់​ និងបានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈផងដែរ។ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹក​នាំ​មន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក៏បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាព​ការណ៍​នានានៅក្នុងប្រទេសកម្ពុជាផងដែរ។ លើបញ្ហាប្រេងឥន្ធនៈ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល បានប្រឹងប្រែងក្នុងការផ្គត់ផ្គង់ប្រេងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរហូតមក​ដល់ពេលនេះនៅតែមានប្រេងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ទន្ទឹមនឹងការប្រឹងប្រែង​រក​ប្រភពប្រេងមកផ្គត់ផ្គង់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ក៏បានកត់សម្គាល់ពីការ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល ដាក់ចេញវិធានការនានា ដូចជាការមិនយកពន្ធគយ ការ​បញ្ចុះពន្ធអាករ និងពន្ធអាករពិសេសជាដើម ដើម្បីរក្សាតម្លៃប្រេង​មិន​ឱ្យ​ហក់ឡើង​ខ្ពស់​ពេក។ ក្រៅពីកត់សម្គាល់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រេងឥន្ធនៈហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គល់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហារបស់ជនភៀសសឹកផងដែរ។ សម្តេចតេជោ បានមើលឃើញថា ចាប់តាំងពីពេលមានបញ្ហាព្រំដែនមក ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ...

Go to News Site