Collector
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ចាប់ខ្លួនជនសង្ស័យម្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ | Collector
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ចាប់ខ្លួនជនសង្ស័យម្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ
Nokorwat News

នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ចាប់ខ្លួនជនសង្ស័យម្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ យ៉ូន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ នៅថ្ងៃដដែលត្រង់ចំណុចភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស៊ើបអង្កេតស្រាជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ូន ស៊ីយាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ហាងហេងហេងព្រះច័ន្ទពេញវង្ស ភូមិបាក់ខែង សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលកម្លាំងជំនាញដឹកនាំលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។ ចម្លើយសារភាពជនសង្ស័យ ឈ្មោះ យ៉ូន ...

Go to News Site