Collector
លោក ហ៊ុន ម៉ានី ៖ “សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី” | Collector
លោក ហ៊ុន ម៉ានី ៖ “សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
Nokorwat News

លោក ហ៊ុន ម៉ានី ៖ “សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមគម្រោងស្តីពីការគិតគូរពីសុខមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ (MCS.H+) ដែលតែងតែយកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេច និងបានចូលរួមគាំទ្រថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប នៅគ្រប់ពេលវេលា ហើយកន្លងមកអនុវត្តបានចំនួន ១១២ ករណី​ រួមមាន ការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព/បិតុភាព កំពុងព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាក។ នាថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានគិតគូរមួយកម្រិតទៀត ក្នុងការចូលរួមរែកបន្ទុកមួយផ្នែកលើតម្រូវការផ្នែកសុខភាពមូលដ្ឋាន ដោយផ្តោតលើការពិនិត្យតាមដានសុខភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រោមកិច្ចសហការរវាង MCS.H+ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA UYFC)។ ចេញពីមូលដ្ឋានជាលើកដំបូងនេះ ក្រសួងនឹងបន្តគិតគូរជាបន្តបន្ទាប់ ក្នុងការរៀបចំជារៀងរាល់ឆ្នាំទៅមុខទៀត ដើម្បីលើកកម្ពស់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យកាន់តែប្រសើរ។ ដំណើរការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងបន្តទៅមុខយ៉ាងស្វាហាប់ ជាជំហានៗដ៏រឹងមាំ ដោយមានសមិទ្ធផលជាក់ស្តែងកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ដំណើរការដ៏វែងឆ្ងាយឆ្ពោះទៅមុខក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ពឹងផ្អែកយ៉ាងសំខាន់លើសុខភាព និងសុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីម្នាក់ៗ ដែលជាប្រតិបត្តិករផ្ទាល់ និងកម្លាំងស្នូលដ៏សំខាន់របស់រាជរដ្ឋាភិបាល។  ខ្ញុំនៅតែចងចាំជានិច្ច នៅពេលដំបូងដែលខ្ញុំបានចូលបំពេញការងារនៅក្រសួងមុខងារសាធារណៈ ដែលពិតជាបានយល់ច្បាស់ និងសូមវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ ...

Go to News Site