Collector
មនុស្ស០៧នាក់រួមគ្នាប្រព្រឹត្តិគ្រឿងញៀនត្រូវសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង | Collector
មនុស្ស០៧នាក់រួមគ្នាប្រព្រឹត្តិគ្រឿងញៀនត្រូវសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង
Nokorwat News

មនុស្ស០៧នាក់រួមគ្នាប្រព្រឹត្តិគ្រឿងញៀនត្រូវសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការ បង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ភេទប្រុសដែលកំពុងប្រព្រឹត្តិគ្រឿងញៀន ។ *វត្ថុតាងដកហូតបានរួមមាន៖ -ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់) ,ក-ាំបិ-តចំនួន ០១ដើម -កាបូបដាកប្រាក់ចំនួន ២, កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ -សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ ជនល្មើសនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុ លាការ អនុវត្តតាមច្បាប់៕ (រូបភាពផែនការងារប្រឆាំងគ្រឿងញៀន)

Go to News Site