Collector
នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ថៅកែ​ហាងម៉ាស្សា​យីហោ​ ទូច រ៉ង​ ក្រោយសមគំនិយលួចលុយជនជាតិជប៉ុន០២នាក់ | Collector
នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ថៅកែ​ហាងម៉ាស្សា​យីហោ​ ទូច រ៉ង​ ក្រោយសមគំនិយលួចលុយជនជាតិជប៉ុន០២នាក់
Nokorwat News

នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ថៅកែ​ហាងម៉ាស្សា​យីហោ​ ទូច រ៉ង​ ក្រោយសមគំនិយលួចលុយជនជាតិជប៉ុន០២នាក់

ភ្នំពេញ​៖​ លោក​ ទៀង​ ច័ន្ទ​សារ​ អធិការនគរបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ ក្រោមការ​យកចិត្តទុកដាក់​ពី​លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំងសមត្ថកិច្ចជំនាញ​ខណ្ឌ​ដូនពេញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យបានហើយ​ ពាក់ព័ន្ធ​ករណី អំពើលួច (ប្រាក់របស់ជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធចំនួន២០០០០ម៉ឹនយ៉េនក្នុងទីតាំងម៉ាស្សា) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ម៉០០នាទីយប់។ នៅចំណុចផ្ទះលេខ៥១ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ លោក​ ទៀង​ ច័ន្ទ​សារ​ បានឱ្យដឹងទៀតថា​ ក្រោយពីទទួលបានពត៌មានតាមបណ្តាញសង្គមនិងបណ្តឹងរបស់ជនរងគ្រោះ​ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ភ្លាមកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌ ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៦ម៉០០នាទី កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងម៉ាស្សាឈ្មោៈ ទូច រ៉ង ភេទប្រុស អាយុ៣៣ឆ្នាំ នៅក្នុងតំបន់បឹងកក សង្កាត់ស្រះចក​ និងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសាកសួរ។​ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានចូលរួមសមគំនិត ក្នុងអំពើលួចលុយរបស់ជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធនោះប្រាកដមែន។​  ចំណែកនារីម៉ាស្សាចំនួន០២ទៀត​ ទី១/ឈ្មោះ​ អាម៉ី ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ​ និងទី២/ឈ្មោះ​ ...

Go to News Site