Collector
រថយន្តហាយឡែនឌ័របេីកបុករថយន្តព្រុសបណ្តាលឱ្យក្រឡាប់ផ្ងារជេីង | Collector
រថយន្តហាយឡែនឌ័របេីកបុករថយន្តព្រុសបណ្តាលឱ្យក្រឡាប់ផ្ងារជេីង
Nokorwat News

រថយន្តហាយឡែនឌ័របេីកបុករថយន្តព្រុសបណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ ហាយឡែនឌ័រលឿនជ្រុលបុករថយន្តព្រុសដែលឈបលេីដងផ្លូវបណ្តាលឱ្យរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជេីង។  ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១១និង៤០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​OCIC សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ​ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ត TOYOTA PRIUS ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BU-2132 ឈប់​ចត​នៅ​លេី​ផ្លូវ​OCIC​ បន្ទាប់មកស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័​ ពាក់ផ្លស​លេខ​ ភ្នំពេញ​ 2AT-6976 បេីកមក​បុក បណ្ដាល​ឱ្យរង​ការ​ខូចខាត​ ចំណែក​ឯ​រថយន្ដ​បង្ក​ក្រឡាប់​ផ្ងារ​ជេីង​ ។  ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​សងខាង​បាន​ចរចារ​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​ហ្នឹង​កន្លែង​ ៕ដោយ៖សុខាសែនជ័យ

Go to News Site