Collector
មិនដឹងមានវិបត្តិអ្វី បុរសម្នាក់តខ្សែភ្លើងយកមកឆក់សម្លាប់ខ្លួនឯង | Collector
មិនដឹងមានវិបត្តិអ្វី បុរសម្នាក់តខ្សែភ្លើងយកមកឆក់សម្លាប់ខ្លួនឯង
Nokorwat News

មិនដឹងមានវិបត្តិអ្វី បុរសម្នាក់តខ្សែភ្លើងយកមកឆក់សម្លាប់ខ្លួនឯង

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៦នឹង៣០នាទី មានករណីធ្វើអត្តឃាតមួយកើត ឡើងដោយឆក់ខ្សែភ្លើងសម្លាប់ខ្លួនឯង ស្ថិតនៅភូមិច្រាមជើង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ សពឈ្មោះ ឃិន សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបកសិករ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើអត្តឃាត (ឆក់ខ្សែភ្លើង)សម្លាប់ខ្លួន នៅលើគ្រែ ដោយរាយខ្សែភ្លើង ២ខ្សៃ ហើយដោតចូលហ្វីរ ភ្លើងទុកស្រាប់ រួចដេកលើគ្រែបណ្ដាលឆក់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។ តាមការបំភ្លឺពីឈ្មោះ ឃិន ម៉ាក ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរកម្មករោងចក្រ(ត្រូវជាប្អូនបង្កើត) រស់នៅភូមិឃុំជាមួយគ្នាបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូទៅសងលុយតាមកន្លែងលក់ចាប់ ហួយដែលជំពាក់រួចជូនលុយឲម្ដាយ១០មុឺនរៀលហើយ ប្រាប់បងប្អូនញាតិជិតខាងថាលាហើយដោយខឹងប្រពន្ធកូនមិននៅជាមួយ។ សពមានស្នាមរលាកឆេះកញ្ចឹងកខាងធ្វេង។ ដោយមានការចូលរួមពីអាជ្ញាធរ និងក្រុមគ្រួសារ សពខាងលើ ពិត ជាស្លាប់ដោយសារធ្វើអត្តឃាត ឆក់ខ្សែភ្លើងសម្លាប់ខ្លួបឯង ពិតប្រាកដមែន។ ករណីខាងលើពុំមានពាកព័ន្ធបទល្មើសអ្វីឡើយ។ សពបានធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារតាមប្រពៃណី៕

Go to News Site