Collector
នៅត្រីមាសទី១! កម្ពុជា នាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១ពាន់លានដុល្លារ | Collector
នៅត្រីមាសទី១! កម្ពុជា នាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១ពាន់លានដុល្លារ
Nokorwat News

នៅត្រីមាសទី១! កម្ពុជា នាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជានាំចេញទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប សម្រេចបានជាង ១,១ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ២០២៦ កើនឡើង ៨,៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងឆ្នាំ គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ១,៣៧ ពាន់លានដុល្លារ កើនឡើង ៧,៨០% ក្នុងនោះ កម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១,១៩ ពាន់លានដុល្លារ កើនឡើង ៨,៣២% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ១៧៥ លានដុល្លារ កើន ១,៨៨%។ ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុបគឺ ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ និងប្រទេសអេស្ប៉ាញ ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ បើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ...

Go to News Site