Cambodia Express
ក្រោមការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលអត្រាកុមារចុះឈ្មោះចូលរៀនថ្នាក់ទី១ ត្រឹមត្រូវតាមអាយុ និងលទ្ធផលសិក្សារបស់សិស្សបឋមសិក្សា ទទួលបានកំណើនគួរឱ្យកត់សម្គាល់ ដែលនេះគឺជាផ្លែផ្កានៃការអនុវត្តការងារយ៉ាងសកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូនាយកសាលាបឋមសិក្សា ព្រមទាំងមានការគាំទ្រពី «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម» ក្នុងរដ្ឋបាលសាធារណៈ។ សមិទ្ធផលនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.ប.ស.។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើរបាយការណ៍អនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៥ និងពិនិត្យអនុម័តលើសំណើគម្រោងថ្មីៗសម្រាប់ឆ្នាំ២០២៦។ ផ្អែកតាមការតាមដាន និងវាយតម្លៃ ការអនុវត្តប្រព័ន្ធលើកទឹកចិត្តដែលជាវិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមិទ្ធកម្មការងារតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ។កន្លងមក គ.ប.ស. បានអនុម័តគម្រោងចំនួន ២២ ជូនក្រសួង-ស្ថាប័នចំនួន ១៣ ដើម្បីអនុវត្តលើមុខសញ្ញាគោលដៅចំនួន ៦ សំខាន់ៗ រួមមាន៖ (១)ការដ្ឋានកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ចំនួន៣ គម្រោង (២)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ចំនួន១ គម្រោង (៣)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ចំនួន១ គម្រោង (៤)គម្រោងអនុវត្តដោយមន្ត្រីកសិកម្មឃុំ-សង្កាត់ (៥)ការរៀបចំគោលនយោបាយ […]
Go to News Site