Nokorwat News
ខេត្តកំពង់ធំ៖ ស្វាយចន្ទីកំពង់ធំ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលជាជំហានសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) សម្រាប់ស្វាយចន្ទីកំពង់ធំ នឹងបើកឱកាសថ្មីៗ សម្រាប់ការកសាងម៉ាកយីហោ និងកំណើននៃការនាំចេញ ជាពិសេសទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជា៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េ។ សូមជម្រាបថា ការប្រើប្រាស់ស្លាកសញ្ញា GI ផ្លូវការ ត្រូវបានរំពឹងថានឹងជួយឱ្យលក់បានក្នុងតម្លៃខ្ពស់ ខណៈស្តង់ដារគុណភាពកាន់តែតឹងរ៉ឹង នឹងជំរុញឱ្យមានការកែលម្អការអនុវត្តកសិកម្មក្នុងចំណោមកសិករស្វាយចន្ទីជាង ២៥,០០០ នាក់។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការកំណត់សម្គាល់នេះផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖ ការការពារផ្លូវច្បាប់ប្រឆាំងនឹងផលិតផលក្លែងបន្លំ ការរក្សាចំណេះដឹងប្រពៃណី និងការបង្កើនឱកាសសម្រាប់វិស័យទេសចរណ៍ និងការផលិតប្រកបដោយនិរន្តរភាពបរិស្ថាន។ វាក៏ជួយបង្កើនតម្លៃទីផ្សារនៃទំនិញទាំងនេះ និងគាំទ្រដល់ការពង្រីកខ្លួនចូលទៅក្នុងទីផ្សារសកល ព្រមទាំងបើកផ្លូវសម្រាប់ការទទួលស្គាល់ GI ជាលក្ខណៈអន្តរជាតិផងដែរ។ គួរបញ្ជាក់ថា ប្រទេសកម្ពុជា គិតមកទល់ពេលនេះ មាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ១២ មុខ រួមមាន ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ...
Go to News Site