Collector
ក្មេងស្រី៣នាក់អាយុ ១៤ឆ្នាំដូចគ្នាសង្ស័យស្រវឹងស្រាបៀរនាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់ | Collector
ក្មេងស្រី៣នាក់អាយុ ១៤ឆ្នាំដូចគ្នាសង្ស័យស្រវឹងស្រាបៀរនាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់
Nokorwat News

ក្មេងស្រី៣នាក់អាយុ ១៤ឆ្នាំដូចគ្នាសង្ស័យស្រវឹងស្រាបៀរនាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីបីនាក់បានលង់ទឹកស្លាប់ក្រោយពេលពួកគេបានផឹកស្រាបៀររួចនាំគ្នាទៅលេងទឹកនៅចំណុចអន្លង់តាហយក្នុងស្ទឹងថ្មី ខាងលិចភូមិចម្ងាយ ២០០ ម៉ែត្រពីភូមិកកោះ ឃុំស្លក្រាមស្រុកស្វាយចេក បង្ករភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦ ។ លោកវរៈសេនីយ៍ទោ អុន  កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា  កុមារីរងគ្រោះឈ្មោះ ផុន ស្រីនិច អាយុ១៤ឆ្នាំ រស់នៅ ភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកអធិការបានបន្តថា  តាមការបំភ្លឺរបស់ឈ្មោះ ឈឿន ឧស្សា ភេទស្រី ១៤ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងឈ្មោះ ថា ចាន់វិមាន ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ដែលបានទៅលេងទឹកជាមួយគ្នាប្រាប់អោយដឹងថា នៅមុនពេលកើតហេតុពួកខ្លួនទាំង៣នាក់បាននាំគ្នាទិញស្រាបៀរផឹកចំនួន១២កំប៉ុង ហើយក្មេងស្រីរងគ្រោះ បានផឹកអស់០៧កំប៉ុងក្រោយ ផឹករួចក៏នាំគ្នាទៅលេងទឹកនៅកន្លែងកើតហេតុខាងលើ ពេលកំពុងហែលលេងស្រាប់តែឃើញក្មេងស្រីរងគ្រោះលង់ទឹកហើយលើកដៃអោយជួយ ពេលនោះឈ្មោះ ឈឿន ឧស្សា បានទៅជួយប៉ុន្តែជនរងគ្រោះស្រវាទាញលិចទាំងអស់គ្នា ពេលរើបំរាស់រួច ក៏ហៅឈ្មោះ ថា ចាន់វិមាន ដើម្បីជួយប៉ុន្តែជួយមិនបានដោយសារទឹកជ្រៅពេកក៏លង់ហើយលិចបាត់ក្នុងទឹកទៅ ពេលឈ្មោះ ...

Go to News Site