Collector
លទ្ធផលនៃជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ជាមួយរដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឱកាស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ | Collector
លទ្ធផលនៃជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ជាមួយរដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឱកាស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥
Nokorwat News

លទ្ធផលនៃជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ជាមួយរដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឱកាស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥

ទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់៖ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន- សហភាពអឺរ៉ុប លើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញមានជំនួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយ រដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូ នៃបណ្តាប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុបមួយចំនួន ផ្សេងទៀត ផងដែរ។ នៅក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុក កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកឡើងវិញនូវកិច្ចសន្ទនាតាមទូរស័ព្ទកាល ពីខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅ ទីក្រុងព្រុចសែល នាខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តពង្រឹង ទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងភាពជាដៃគូស្និទ្ធស្នាល ជិតបីទសវត្សរ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ...

Go to News Site