Collector
រថយន្ត កាមរីបាឡែនបេីកបុកម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់២នាក់ | Collector
រថយន្ត កាមរីបាឡែនបេីកបុកម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់២នាក់
Nokorwat News

រថយន្ត កាមរីបាឡែនបេីកបុកម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ កាមរីបាឡែនបេីក លឿនជ្រុលបុកម៉ូតូហុងដាឌ្រីមត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​២:៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី៣០​ ខែ​មេសា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ កែងផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទឹកល្អក់​ទី១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុភាគីរថយន្តកាមរីបាឡែនពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AX-6309 បេីកតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចផ្លូវបំបែកជាបួនក៏មានម៉ូតូហុងដាឌ្រីមពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1MH-0883​ ធ្វេីដំណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់២នាក់​ បន្ទាប់មកភាគីខាងរថយន្តក៏បានបេីកចេញពីកន្លែងកេីតហេតុតែត្រូវបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។  ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ

Go to News Site